ព័ត៌មាន និង ព្រឹត្តិការណ៍

មើលបន្ថែម »

ប្រកាសព័ត៌មាន

មើលបន្ថែម »

កំរងរូបភាពរបស់យើង

35 21 nw06 10

អំពី IRD

ទស្សនៈវិស័យ

នាឲ្យមាននិរន្តរភាពនៃការគ្រប់គ្រងប្រភពធនធានធម្មជាតិ ដោយ​ពង្រឹង​​នូវការសិក្សាស្រាវជ្រាវ និងបំពេញនូវ​តម្រូរការ​ពង្រឹង​សមត្ថភាពទៅដល់អ្នកពាក់ព័ន្ធគ្រប់កម្រិត។

បេសកកម្ម

ពង្រឹងនូវចំណេះដឹងផ្នែកវិទ្យាសាស្រ្តទាំងទ្រឹស្តី និង​សមត្ថ​ភាព​នៅក្នុង​វិស័យ​ព្រៃឈើ សំដៅឲ្យមាន​និរន្តរភាព​នៃការ​គ្រប់គ្រងព្រៃឈើ។

យុទ្ធសាស្រ្តស្រាវជ្រាវរបស់វិស័យព្រៃឈើ

            ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បែង​ចែក​ជា​៥ប្រភេទ​សំខាន់ៗ​គឺៈ ព្រៃ​ស្រោង  ព្រៃ​ពាក់​កណ្តាល​ស្រោង  ព្រៃរ​បោះ  ព្រៃ​ផ្សងៗ (រួម​មាន​ដូច​ជាៈ ព្រៃដុះ​ឡើង​វិញ  ព្រៃ​កោង​កាង ព្រៃដាំ ចំការ​កៅស៊ូ ចំការ​ដូង​ប្រេង) និង​ដី​មិនមាន​គម្រ​បព្រៃ។ ផ្ទៃដី​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រី​ប្រាស់​ជា ព្រៃ​ផ្តល់​ផល ព្រៃ​ការ​ពារ ព្រៃ​សម្រាប់​ធ្វើ​ការ​អភិ​រក្ស។ ទោះ​ជា​យ៉ាង​ណា​ធន​ធាន​ព្រៃ​ឈើ​បាន​ថយ​ចុះ​ពី​៥៩.០៩% ក្នុង​ឆ្នៃ​២០០៦ មក​នៅ​ត្រឹម៥៧.០៧%​ក្នុង​ឆ្នាំ​២០១០ (រដ្ឋបាលព្រៃឈើ ២០១០)។

បញ្ហា​​នៃ​ការ​បាត់​បង់​ធន​ធាន​ព្រៃ​ឈើ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​តាម​រយៈ​ការ​អនុ​វត្ត​នូវ​បច្ចេក​វិជ្ជា និង វិទ្យា​សាស្រ្ត​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​ការ​ឆ្លើយ​តប​កុំ​ឲ្យ​មាន​ការ​បាត់បង់​ព្រៃ​ឈើ និង​ឈាន​ទៅ​រក​ការ​ស្តារ​ឡើង​វិញ​នូវ​ធន​ធាន​ព្រៃ​ឈើ​ដែល​បាន​សឹក​រិច​រិល។ នា​ពេល​បច្ចុប្បន្ន​នេះ វិស័យ​ព្រៃឈើ​កំពុង​តែ​ប្រឈម​ក្នុង​ការ​កំណត់​នូវ​ប្រព័ន្ធ​សម​ស្រប​មួយ​ដើម្បី​គាំ​ទ្រដល់​ការអនុវត្តនូវ​ទស្សនៈ​វិស័យ​របស់​ជាតិ ហើយ​ដែល​ត្រូវ​ធ្វើការ​សាក​ល្បង​ជា​បន្តរ​បន្ទាប់​ដើម្បី​បង្កើត​នូវ​យន្តការ​គ្រប់​គ្រង​ធន​ធាន​ព្រៃ​ឈើ​ប្រកប​ដោយ​និរន្តរ​ភាព។

ក្នុង​ន័យនេះ ផែនការ​យុទ្ធ​សាស្រ្ត​សម្រាប់​ស្រាវ​ជ្រាវ​វិស័យ​ព្រៃ​ឈើ​សម្រាប់​ឆ្នាំ​២០១៤​ដល់២០១៨​​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​បញ្ហា​មួយ​ចំនួន ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​ព្រៃឈើ​ប្រ​កប​​ដោយ​និរន្តរភាព។ គោល​បំណង​សំខាន់​របស់​ផែនកា​នេះ​គឺ​ដើម្បី​ចូល​រួម​ដល់​ការ​សម្រាច​ឲ្យ​បាន​ជោគជ័យ​នូវ​កម្មវិធី​ព្រៃឈើ​ជាតិ។ ដើម្បី​ឆ្លើយ​តប​នូវ​បញ្ហា​ដូច​បាន​រៀប​រាប់​ខាង​លើ  ផែន​ការ​សា្រវ​ជ្រាវ​បាន​កំណត់​នូវ​ផ្នែក​សំខាន់ៗ​ចំនួន​៧គឺៈ

១) ការសិក្សាពីការដុះលូតលាស់ និងមាឌ

២) ការស្តាព្រៃឈើឡើងវិញ

៣)ចំការ​ឈើ ការ​ដាំ​ឈើ

៤)ការអភិរក្សជីវៈចម្រុះ

៥)​សហគមន៏ព្រៃឈើ

៦)ការប្រែប្រួលអាកាសធាតុ

៧)ការស្រាវជ្រាវលើផលិតផលព្រៃឈើ។

ផ្នែកទាំង៧នេះត្រូវបានរៀបរាប់លំអិតក្នុងផែនការយុទ្ធសាស្រ្តសម្រាប់ស្រាវជ្រាវវិស័យព្រៃឈើឆ្នាំ២០១៤ដល់២០១៨។

OUR PARTNERS :